Apsara announces Angkor Restoration Plans

Apsara announces Angkor Restoration Plans

ពិតានឈើពុកផុយនៅរោងទងប្រាសាទអង្គរវត្ត នឹងត្រូវជំនួសដោយពិតានឈើថ្មីនៅពេលខាងមុខ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នឹងបំពាក់ពិតានឈើនៅលើរោងទង កូរសមុទ្រទឹកដោះ នៅក្នុងប្រាសាទអង្គរវត្ត ដែលបានមានភាពពុកផុយ ក្នុងរយៈពេល៦ខែខាងមុខ បន្ទាប់ពីទទួលបានការគាំទ្រពី គណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ។ លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរម្សិលមិញនេះថា ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះ ស្ថិតនៅខាងកើតជ្រុងខាងត្បូងក្នុងប្រាសាទអង្គរវត្ត។ ពិតានឈើនេះ គឺមានតាំងពីសម័យបុរាណមក តែឥឡូវពិតានឈើទាំងនោះមានការពុកផុយ ដែលចាំបាច់ឲ្យអ្នកជំនាញធ្វើពិតានឈើថ្មីឡើងវិញ។ លោកបញ្ជាក់ថា គម្រោងឆ្លាក់ពិតានថ្មីទៅជំនួសពិតានចាស់នេះ គឺស្ថិតក្រោមកិច្ចសហការរវាងមូលនិធិប្រាសាទបុរាណ ហៅកាត់ថា WMF របស់សហរដ្ឋអាមេរិក និងអាជ្ញាធរជាតិអប្សរា។ តាមពិតទៅ គម្រោងនេះមានការសិក្សាពីចម្លាក់ក្បាច់ប្រមាណជា៣ឆ្នាំ មុននឹងដាក់ទៅគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ដើម្បីប្រជុំអនុម័ត។ ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ…