ភោជនីយដ្ឋាន និង បារ

រមណីយដ្ឋានសុខាឋានសួគ៌ មានភោជនីយដ្ឋាននិងបារដែលមានអាហារដ៏សម្បូរបែបព្រមជាមួយនឹងតារាងតម្លៃគ្រប់លំដាប់។ អ្នកនឹងទទួលបាននូវភាពរីករាយជាពិសេសក្នុងពេលទទួលទានអាហារ ជាមួយនឹងជម្រើសអាហារដ៏សម្បូរបែបនិងឈ្ងុយឆ្ងាញ់។ អ្នកអាចទទួលទានអាហារខ្មែរ ចិន ជប៉ុន អឺរ៉ុប បែបប៊ុហ្វេនិងកម្ម៉ង់ រួមទាំងសាន់វិច នំ បង្អែម ជាច្រើនមុខថែមទៀម។ សូមចាប់ផ្តើមការទទួលទានដ៏រីករាយរបស់អ្នកនៅទីនេះ!

កក់ឥឡូវនេះ Noodle Bar

ភោជនីយដ្ឋានឡេមិនក្រាស ស្ថិតនៅជាន់ទី1ផ្នែកខាងឆ្វេងនៃអគាររមណីយដ្ឋាន និងត្រូវបានរៀបចំតុបតែងតាមលក្ខណៈទំនើប អាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃច្រកចូលរមណីយដ្ឋាន។ ភោជនីយដ្ឋាន បើកបម្រើជូន24ម៉ោង ជាមួយនឹងជម្រើសអាហារដ៏សម្បូរបែបតាមបែបអាស៊ីនិងអឺរ៉ុប។

កក់ឥឡូវនេះ Asian Buffet

ភោជនីយដ្ឋាន ដឹឡូទុស ស្ថិតនៅជាន់ទី1ផ្នែកខាងស្តាំនៃអគាររមណីយដ្ឋាន និងត្រូវបានរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាតដោយការរចនាចម្រុះពណ៌នៃអំពូលភ្លើង ផ្ទៃពិដាន ផ្ទៃជញ្ជាំង តុកៅអី និងកម្រាលព្រំ។ អេស៊ានប៊ុហ្វេបារ បម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់និងល្ងាច ជាលក្ខណៈប៊ុហ្វេ។

កក់ឥឡូវនេះ Voir Lounge

សម្រាកកម្សាន្តជាមួយនឹងការទទួលទានស្រាក្រឡុក អាហារសម្រន់ និងនំបង្អែមដ៏ឈ្ងុយឆ្ងាញ់ ប្រកបដោយការច្នៃប្រឌិត នៅសាលទទួលភ្ញៀវរបស់រមណីយដ្ឋាន ចំប៉ាកាហ្វេ ក្នុងបរិយាកាសដ៏មនោរម្យ និងស្រស់ថ្លា។ ចំប៉ាកាហ្វេ គឺជាទីកន្លែងដ៏ស័កិ្តសមសម្រាប់ការជួបជុំនិងជជែកកម្សាន្ត!

កក់ឥឡូវនេះ Big Buffet

ភោជនីយដ្ឋាន ប៊ីកប៊ុហ្វេ ស្ថិតនៅជាន់ទី2 រៀបចំតុបតែងឡេីងយ៉ាងស្រស់ស្អាត ប្រកបដោយបរិយាកាសដ៏មនោរម្យ បម្រើជូននូវអាហារ នំ បង្អែម និងការ៉េមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទតាមបែបអន្តរជាតិ ធ្វើឡើងដោយចុងភៅដែលមានបទពិសោធនិងថ្វីដៃស្ទាត់ជំនាញ។

កក់ឥឡូវនេះ Sky Bar

ស្កាយបារ ស្ថិតនៅជាន់ទី2 ផ្នែកខាងក្រៅនៃអគាររមណីយដ្ឋាន ដែលរៀបចំឡើងជាពិសេសសម្រាប់ការទទួលទានអាហារ ភេសជ្ជះ សាច់អាំង ស្រាក្រឡុក អមដោយតន្ត្រីកំដរអារម្មណ៍យ៉ាងពីរោះ។ ជាមួយនឹងជំនោរដ៏ត្រជាក់បរិសុទ្ធនៅលើភ្នំបូកគោ ទិដ្ឋភាពសួនច្បារដែលមានផ្កាចម្រុះពណ៌ និងអាងបាញ់ទឹកដ៏ស្រស់ស្អាតនៅខាងមុខរមណីយដ្ឋាន ស្កាយបារគឺជាទីកន្លែងដ៏ស័កិ្តសមមួយសម្រាប់ភ្ញៀវក្នុងការទទួលទាននិងអង្គុយកម្សាន្តសប្បាយ។

កក់ឥឡូវនេះ Water Fall Restaurant

ភោជនីយដ្ឋានទឹកជ្រោះពពកវិលមានទីតាំងស្ថិតនៅច្រកផ្លូវចូលទៅកាន់ទឹកជ្រោះពពកវិល មានលក់ជូននូវអាហារ ភេសជ្ជៈ និងនំចំណីបែបខ្មែរយ៉ាងសម្បូរបែប។ ភ្ញៀវទាំងឡាយអាចរីករាយទទួលទានអាហារថ្ងៃត្រង់នៅបរិវេណខាងក្នុង និងខាងក្រៅភោជនីយដ្ឋានបានតាមការពេញចិត្ត។

រូបភាព ភោជនីយដ្ឋាន និង បារ

Lobby ត្រឡប់ បន្ទាប់
Lobby Noodle Bar Asian Buffet Bar Sky Bar Water Fall Restaurant